បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fabrizio Romano បានអោយដឹងថាក្លឹប Arsenal នឹងធ្វើការប្រកាសនៅពេលឆាប់ៗខាងមុខចំពោះការបន្តកុងត្រាថ្មីជាមួយនឹងអ្នកចាំទី Aaron Ramsdale។ កុងត្រាថ្មីជាមួយនឹងតំឡើងប្រាក់ឈ្នួល ត្រូវបានទទួលយកដោយ Ramsdale។
ការប្រកាសនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុននេះ ជាមួយនឹងកីឡាករ Saka ដែលបន្តកុងត្រាដល់ឆ្នាំ២០២៨។ ខណៈពេលដែលការពិភាក្សាជាមួយនឹង William Saliba កំពុងត្រូវបានបន្ត៕