Kante ឆ្លើយយ៉ាងនេះ ពេលចោទសួរពីអនាគតគាត់នៅ Chelsea

0

បរទេស៖ រឿងអនាគតរបស់ Kante ត្រូវបានក្លាយជាប្រធានបទក្តៅនៅប៉ុន្មានសប្តាហ៍នេះ ដោយសារតែកុងត្រារបស់ខ្សែបម្រើសញ្ជាតិបារាំងនឹងផុតនៅខែមិថុនាខាងមុខ។ ទោះបីជាយ៉ាងណាក៏ដោយ គេជឿជាក់ថាកីឡាករវ័យ៣២ឆ្នាំរូបនេះ នឹងយល់ព្រមបន្តកុងត្រាថ្មីនៅ Stamford Bridge ដោយសារតែគាត់ចង់ជួយក្រុមឡើងវិញ បន្ទាប់ពីរដូវកាលដ៏ពីមួយក្រោមការទិញយកដំបូងរបស់ Boehly។

ក្នុងនោះ Kante បានប្រាប់ទៅកាន់ Sky Sports នៅពេលដែលមានការចោទសួរថា គាត់ចង់ក្លាយជាចំណែកមួយរបស់ក្លឹបនៅពេលខាងមុខទេ គឺគាត់ថា “ច្បាស់ណាស់”៕