បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ 90min បានអោយដឹងថាអ្នកចាត់ការក្លឹប Arsenal លោក Mikel Arteta ត្រូវបានរាយការណ៍ថាបានចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែការពារ Joao Cancelo របស់ក្លឹប Manchester City ដោយគាត់មានជំនឿថាកីឡាកររូបនេះ គឺសាកសមទៅនឹងទម្រង់របស់គាត់។
ដោយសារតែពួកគេធ្លាប់ធ្វើការជាមួយ កំឡុងពេលដែល Arteta ធ្វើជាជំនួសការរបស់លោក Pep Guardiola នៅ Man City។ Cancelo កំពុងជួបនៅបញ្ហា ដោយសារតែអនាគតរបស់គេនៅ City មិនច្បាស់លាស់ ហើយខ្សែការពាររូបនេះនឹងចាកចេញពីក្លឹបម្ចាស់ពានអង់គ្លេសមួយនេះនៅរដូវក្តៅ។
កីឡាករវ័យ ២៨ឆ្នាំដែលបានចាកចេញពី City នៅខែមករា ក្រោមលក្ខខណ្ឌខ្ចីជើងទៅក្លឹប Bayern Munich នៅពាក់កណ្តាលរដូវកាល បន្ទាប់ពីគាត់បានបាត់បង់ប្រជាប្រិយក្រោមការដឹកនាំរបស់ Pep។
គួរបញ្ជាក់ថាក្លឹបយក្សនៅអាឡឺម៉ង់មួយនេះមាន ជម្រើសក្នុងការទិញផ្តាចក្នុងតម្លៃ ៦១លានផោន ដើម្បីទុកគាត់នៅ Allianz Arena ក្រោមការដឹកនាំរបស់លោក Thomas Tuchel។ ក្នងនោះ Barcelona និង Real Madrid ក៏បាននិយាយផងដែរថាពួកគេចាប់អារម្មណ៍ចំពោះការផ្ទេរយកគាត់ដួចគ្នា៕
ប្រភព៖ GOAL