ភ្នំពេញ៖ មេដាយមាសដំបូងបំផុតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ បុរសបានធ្លាក់មកក្នុងដៃកីឡាករកម្ពុជា ឈុន ប៊ុនថន កាលពីរសៀលថ្ងៃទី១១ ខែឧសភា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។
កីឡាករកម្ពុជាដ៏ឆ្នើមរូបនេះបានឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រកាលពីរសៀលនេះ ក្រោយពីបានទទូលជោគជ័យកាលពីការប្រកួតវគ្គជម្រុះក្មុងក្រុមលើវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ដោយឈរលើកំពូលតារាងក្នុងចំណោម ៨ប្រទេស។
កីឡាករ ឈុន ប៊ុនថន បានយកឈ្នះលើកីឡា ៨ប្រទេស ផ្សេងទៀតក្នុងវិញ្ញាសារត់ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរសក្នុងវគ្គផ្តាច់ព្រ័ត្រដោយប្រើថេៈវេលា ១៖៥២៖៩១០នាទី ដែលតាមពីក្រោយដោយកីឡាករវៀតណាម Duc Phuoc Luong ដែលប្រើថេរៈវេលា ០១៖៥៣៖៣៤០នាទី ដោយទទួលបានមេដាយប្រាក់ និងមេដាយសំរឹទ្ធបានទៅលើកីឡាករម៉ាឡេស៊ី Wan Muhammad Fazri Wan Zahari ដែលប្រើថេរៈវេលា ០១៖៥៣៖៨៦០នាទី៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា