ហ្វេសប៊ុក៖ នេះបើយោងតាមការបង្ហោះនៅក្នុងតេឡេក្រាម របស់សម្តេចតេជោ ហ៊ុន សែន នៅមុននេះ បានអោយដឹង៖
“បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៍ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ១មុឺនដុល្លារ(10,000$)។សូមលោកសេង ទៀងយកថវិការជូនកូន ស្រី ប៊ូ សំណាងដោយផ្ទាល់ដៃ”៕