បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona រំពឹងថាកីឡាករ Sergio Busquets នឹងចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន។ ក្លឹបជឿជាក់ថាការសម្រេចចិត្តបានធ្វើរួចរាល់ហើយ នៅចាំតែការប្រកាសប៉ុណ្ណោះ។
លិខិតប្រកាសព័ត៌មានរបស់គាត់អាចនឹងរួចរាល់នៅក្នុងរយៈពេល ២៤ម៉ោង ប្រសិនបើអ្វីដំណើរកាលតាមផែនការ។ Busquets ចង់បានការប្រកួតប្រជែងថ្មីមួយបន្ទាប់ពីចំណាយពេលអស់ ១៨ឆ្នាំនៅ Barca៕