ហ្វេសប៊ុក៖ នេះបើយោងតាមការបង្ហោះរបស់លោកឧកញ៉ា ស្រី ចាន់ថន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានអោយដឹងថា៖
“ជំរាបសួរបងប្អូនជនរួមជាតិជាទីគោរព ដោយការមើលឃើញពីកាតស៊ូរបស់ប្អូនស្រី ប៊ូ សំណាំង ដែលជាកីឡាការិនីរត់ប្រណាំង ចម្ងាយម5.000 ម៉ែត្រដែលគាត់មិនបានទទួលជ័យជំនះក៏ពិតមែន តែគាត់អាចយកបេះដូងមហាជនបានរាប់ម៉ឺននាក់ ខ្ញុំបាទសូមប្រកាសថានិងឧបត្ថម្ភថវិកាទៅប្អូនស្រីចំនួន( 5 លានរៀល)🇰🇭ដើម្បីជាការលើកទឹកចិត្តដោយប្អូនស្រីមិនបានបោះបង់គោលដៅនោះទេទោះជាប្អូនស្រីរត់ដល់គោលដៅក្រោយគេក៏ដោយ បងស្រឡាញ់ និងការតស៊ូរបស់ប្អូនស្រីណាស់ សូមប្អូនស្រីប្រឹងប្រែងបន្ថែមទៀត សង្ឃឹមថាថ្ងៃណាមួយប្អូននឹងទទួលបានជ័យជំនៈ។ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រខ្មែរ ខ្មែរលើកស្ទួយខ្មែរខ្មែរអាចធ្វើបាន”៕
