បរទេស៖ កីឡាករខ្សែការពារ Marc Cucurella ក៏ជាកីឡាករម្នាក់ ដែលក្លឹបតោខៀវ អាចនឹងបញ្ចូលក្នុងកញ្ចប់ក្នុងការផ្ទេរយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Felix មកកាន់ Stamford Bridge ដោយលែងខ្ចីជើងបន្តទៀត។
ហើយសម្រាប់កិច្ចព្រមព្រៀងខ្ចីជើងលើកទី២ សម្រាប់កីឡាករវ័យ ២៣ឆ្នាំរូបនេះ អាចនឹងមានតម្លៃប្រហែល ១៦លានផោន ដោយសារតែក្លឹប Chelsea មានការស្ទាក់ស្ទើរក្នុងការទិញផ្តាច់រូបគាត់ ក៏ព្រោះតែ Atletico ទាមទារតម្លៃប្រមាណ ១០០លានផោន។ ពួកគេសង្ឃឹមថា នឹងអាចរកវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហាតួលេខនេះ។
ហើយបើយោងតាមការចេញផ្សាយរបស់ Standard Sport បានអោយដឹងថា Aubameyang ឫក៏ Cucurella អាចនឹងត្រូវដាក់ក្នុងកញ្ចប់ដោះដូរជាមួយនឹង Felix ដើម្បីបញ្ចុះថ្លៃ។ ដោយឡែកខាង Atleti បានបញ្ជាក់ផងដែរថាខ្លួន ពេញចិត្តកីឡាករទាំង ២រូប។ ការពិភាក្សារវាងក្លឹបទាំង ២ត្រូវបានធ្វើបន្ត មុននឹងទីផ្សារដោះដូរកីឡាករបើកនារដូវក្តៅនេះ៕