បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាខ្សែបម្រើ Napoli និងជាកីឡាករគោលដៅរបស់ Liverpool គឺ Piotr Zielinski កំពុងគិតអំពីការផ្ទេរទៅកាន់ក្លឹបថ្មីនៅរដូវកាលក្រោយ។
កុងត្រារបស់កីឡាករ Zielinski ជាមួយនឹង Napoli នឹងផុតនៅឆ្នាំ២០២៤ ហើយបើយោងតាមការចេញផ្សាយដដែរ បានអោយដឹងថាការពិភាក្សាអំពីកុងត្រាថ្មីមិនទទួលបានជោគជ័យនោះទេ។ ដោយក្នុងនោះក្លឹប Liverpool រីករាយក្នុងការចំណាយលុយ ៣០លានផោនសម្រាប់គាត់ សម្រាប់ពេលដោះដូរកីឡាករខាងមុខ៕