Ten Hag ចង់បានកីឡាកររូបនេះ មកលេងចាប់ដៃគូរជាមួយ Casemiro នៅរដូវកាលក្រោយ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Fichajes បានអោយដឹងថាក្លឹប Manchester United ចាប់អារម្មណ៍ក្នុងការផ្ទេរយកខ្សែបម្រើ PSG គឺកីឡាករ Verratti នៅពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ។

តាមប្រភពដដែរ បានបន្ថែមទៀតថា ខ្សែបម្រើសញ្ជាតិអ៊ីតាលីរូបនេះមិនសប្បាយចិត្តចំពោះគោលដៅរបស់ក្លឹប PSG នាពេលបច្ចុប្បន្ន ហើយក៏ពិចារណាពីការចាកចេញ។ អ្នកចាត់ការក្រុម Manchester United គឺលោក Erik ten Hag គិតថាគាត់អាចជាជម្រើសក្នុងការមកចាប់ដៃគូរជាមួយ Casemiro ហើយបានអោយបិសាចក្រហមធ្វើការចំពោះរឿងនេះ៕