បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Pierre Aubameyang បានបញ្ជាក់ហើយ “ខ្ញុំនឹងត្រលប់ទៅកាន់ Barcelona… ប៉ុន្តែយើងនឹងចាំមើលវា”។
ក្រោយការបញ្ជាក់របស់ Aubameyang នេះអាចអោយដឹងថាគាត់ចង់ចាកចេញពីក្លឹប Chelsea។ ចំណែកខាង Barca ក៏ចង់ចុះកុងត្រាយក Auba ដែរ ប៉ុន្តែពួកគេត្រូវចាំពិនិត្យមើលលើច្បាប់ការចំណាយផ្នែកហិរញ្ញវត្ថុសិន។ កត្តារមួយដែលអោយ Barca យកគាត់មកបាន គឺផ្ទេរដោយគ្មានតម្លៃខ្លួន និងកាត់ប្រាក់ឈ្នួលកីឡាករ៕