Chelsea គិតថាខ្សែប្រយុទ្ធ Brentford រូបនេះ អាចមកជួយខ្លួនបានក្នុងការរកគ្រាប់បាល់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Simon Phillips via Substack បានអោយដឹងថាក្លឹប Chelsea កំពុងតែស្វែងរកខ្សែប្រយុទ្ធនៅលើទីផ្សារដោះដូរ ហើយពួកគេក៏បានបង្ហាញនៅការចាប់អារម្មណ៍ខ្លាំងទៅលើខ្សែប្រយុទ្ធរបស់ Brentford គឺកីឡាករ Ivan Toney។

Toney បានមានរដូវកាលដ៏អស្ចារ្យមួយនៅ Brentford ហើយគាត់ក៏ឈរនៅលំដាប់ទី៣ ដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅអង់គ្លេសសម្រាបរដូវកាលនេះ ដោយនាំមុខដោយ Erling Haaland និង Harry Kane។ តោខៀវ ចង់យកគាត់មក ដើម្បីដោះស្រាយនៅបញ្ហាក្នុងការរកគ្រាប់បាល់របស់ក្លឹប៕