ក្លឹបយក្សនៅអ៊ីតាលី ចង់បាន Greenwood!!

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់របស់ The Sun បានអោយដឹងថាក្លឹបយក្សនៅអ៊ីតាលីបានទំនាក់ទំនងជាមួយនឹងភ្នាក់ងាររបស់កីឡាករ Greenwood ដើម្បីពិភាក្សាអំពីការផ្តល់នៅកុងត្រាខ្ចីជើងរយៈពេលវែងសម្រាប់គាត់មកកាន់ទឹកដី Turin។

ក្លឹបនៅ Serie A ដូចជា Roma និង AC Milan ក៏មានពាក្យចចាមអារាមដែលថាចាប៉អារម្មណ៍ក្នុងការនាំកីឡាករឆ្នើមសញ្ជាតិអង់គ្លេសរូបនេះមកកាន់ទឹកដីអ៊ីតាលី។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Juventus ក៏ជឿជាក់ថា Paul Pogba អាចជាកត្តាមួយធ្វើអោយ Greenwood សម្រេចចិត្តទទួលយកនៅសំណើររបស់ Juventus។

គួរបញ្ជាក់ថា Greenwood មិនសប្បាយចិត្តជាមួយនឹងក្លឹប United អស់រយៈពេល ១៥ខែរួចមកហើយ ដោយសារតែក្លឹបបានដករូបគាត់ចេញពីក្រុម បន្ទាប់ពីគាត់បានត្រូវចាបខ្លួនពាក់ព័ន្ធនឹងករណីប្រើអំពើហិង្សា ក៏ដូចរួមភេទ។ ហើយរឿងក្តីមួយនេះក៏ត្រូវទម្លាក់បទចោទតាំងពីខែកុម្ភៈមក ប៉ុន្តែគាត់ត្រូវតែបន្តទទួលបានការព្យ័រការប្រកួតដដែរ ដោយសារត្រូវរងចាំការស្រាវជ្រាវផ្ទៃក្នុងរបស់ក្លឹបជាមុនសិន៕