ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅលើបណ្តាញសង្គមហ្វេសប៊ុកបានអោយដឹងថា៖
“សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងប្រគល់ជូន “ប័ណ្ណទស្សនាការប្រកួតពេញមួយជីវិត” ជូនដល់លោក អ៊ុំ សួន ដែលជាអ្នកស្នេហាកីឡាបាល់ទាត់កម្ពុជា ជាយូរអង្វែងមកហើយ។
ប័ណ្ណនេះ នឹងមានអទិភាព អាចចូលទស្សនាគ្រប់ការប្រកួតទាំងអស់ដែលស្ថិតក្រោម ឬរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងទឹកដីព្រះរាជាណាក្រកម្ពុជា”៕
