បន្ទាប់ពីការបរាជ័យរបស់ពួកគេក្រោមថ្វីជើងរបស់ក្រុម Lorient ក្រុម PSG កាន់តែទទួលបានការរិះគន់កាន់តែខ្លាំងពីសំណាក់អ្នកគាំទ្រ ។
អ្នកគាំទ្រក៏បានប្រមូលផ្តុំគ្នានៅខាងមុខផ្ទះរបស់ខ្សែប្រយុទ្ធប្រេស៊ីល Neymar របស់ក្លឹបកាលពីថ្ងៃពុធ ដោយស្រែកឱ្យកីឡាកររូបនេះចាកចេញ។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានអវត្តមានដោយសារតែរបួសកជើង។
សកម្មភាពរបស់អ្នកគាំទ្រ បានជំរុញឱ្យក្លឹបបង្កើនការរឹងបន្តឹងសន្តិសុខ សម្រាប់ផ្ទះរបស់ Messi, Neymar, Marco Verratti និងព្រមទាំងគ្រូបង្វឹក Christophe Galtier ក៏ដូចជានៅទីលានហ្វឹកហាត់របស់ក្លឹបផងដែរ។
Galtier បាននិយាយថា៖ «ទាក់ទងនឹងសកម្មភាពផ្សេងៗរបស់អ្នកគាំទ្រ នៅមុខផ្ទះរបស់កីឡាករ យើងត្រូវតែមានប្រុងប្រយ័ត្នអោយបានខ្លាំង។ ជីវិតឯកជនត្រូវតែរក្សាភាពឯកជន ។ ខ្ញុំអាចយល់ពីកំហឹង ការខកចិត្តរបស់អ្នកគាំទ្រ។ អ្នកអាចតវ៉ានៅទីលានហ្វឹកហាត់ ឬនៅក្លឹប PSG ឬក្នុងការប្រកួតបន្ទាប់នៅ Parc des Princes ប៉ុន្តែខ្ញុំមិនអាចទទួលយកបានទេ បើសិនជាអ្នកទាំងអស់គ្នាធ្វើបែបនេះនៅមុខផ្ទះរបស់កីឡាករ»៕