Lionel Messi បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ (មានវីដេអូ)

0

Lionel Messi បាន​ធ្វើការ​សុំ​ទោស​ទៅ​កាន់​ក្រុម Paris St-Germain បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្លឹ​ប ហើយ​ខណ​:​ពេល​នេះ​គាត់​និយាយ​ថា គាត់​នឹង​រង់ចាំ​ការ​សម្រេចចិត្ត​របស់​ក្លឹ​ប ថា​ពួក​គេ​ចង់​ធ្វើ​បែប​ណា​ចំពោះ​គាត់ ។

ប្រធាន​ក្រុម​អា​ហ្ស​ង់​ទី​នរូ​ប​នេះ ត្រូវ​បាន​ក្លឹ​ប​ផ្អាក​ការងា​ពី​រស​ប្តា​ហ៍ សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​នេះ​។

ថ្មី​ៗ​នេះ Messi បាន​និយាយ​ក្នុង​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ Instagram ថា​៖ «​ខ្ញុំ​សុំ​ទោស ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ ហើយ​ខ្ញុំ​រង់ចាំ​មើល​ថា ក្លឹ​ប​សម្រេចចិត្ត​យ៉ាងណា ចំពោះ​រឿង​នេះ​។ ខ្ញុំ​គិត​ថា ពួក​យើង​នឹង​អាច​មាន​ថ្ងៃ​សម្រាក បន្ទាប់​ពី​ការ​ប្រកួត​កាលពី​ស​ប្ដា​ហ៍​មុន​ត្រូវ​បញ្ចប់​»​។
«​កាលពីមុន​មក ខ្ញុំ​ធ្លាប់​បាន​រៀបចំ​ដំណើរ​កម្សាន្ត​នេះ ទៅ​កាន់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ប៉ុន្តែ​ខ្ញុំ​បាន​លុប​ចោល​។ ដូច្នេះ​លើក​នេះ ខ្ញុំ​មិន​អាច​លុប​ចោល​វា​បាន​ទេ​»​។

Messi គ្រោង​នឹង​ចាក​ចេញពី PSG នៅ​ពេល​ដែល​កិច្ចសន្យា​របស់​គាត់​ផុតកំណត់​នៅ​រដូវក្តៅ​។ លោក Christophe Galtier អ្នកចាត់ការ​ទូទៅ​របស់ PSG បាន​និយាយ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ពិន័យ​ព្យួរការងារ Messi នោះ​ទេ​។ លោក Galtier បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​បានដឹង​ពី​រឿង​នេះនោះ​ទេ​។ ខ្ញុំ​ត្រូវ​បាន​គេ​ជូនដំណឹង​អំពី​ការ​ដាក់​ពិន័យ​នេះ​។ វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​សម្រាប់​ក្រុម ប្រ​សិន​គ្មាន​គាត់​»​។

PSG បាន​នឹង​កំពុង​បន្ត​ឈរ​នៅ​កំពូល​តារាង Ligue 1 ប៉ុន្តែ​ក៏​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ បន្ទាប់​ពី​ការ​បរាជ័យ​របស់​ពួក​គេ​ក្រោម​ថ្វី​ជើង​ក្រុម Lorient ៕