អ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថាបានប្រគល់ឱ្យក្លឹបនូវបញ្ជីឈ្មោះកីឡាករដែលត្រូវចុះហត្ថលេខានៅរដូវក្តៅ នេះយោងតាមគេហទំព័រ fichajes។ Moussa Diaby, Reece James, Jude Bellingham និង Dusan Vlahovic គឺជាកីឡាករទាំងបួននាក់ ដែលអ្នកចាត់ការវ័យ 63ឆ្នាំរូបនេះចង់បាន។
Diaby បច្ចុប្បន្នលេងឱ្យក្រុម Bayer Leverkusen នៅក្នុងក្របខណ្ឌ Bundesliga ។ ខ្សែ បម្រើ ស្លាប ស្ដាំ រូប នេះ មាន ទម្រង់ លេង យ៉ាង ល្អ ក្នុង រដូវ កាល នេះ ដោយ ស៊ុត បញ្ចូល ទី បាន ១៤ គ្រាប់ និង បញ្ជូន បាល់ ឲ្យ មិត្ត រួម ក្រុមបញ្ចប់ទី បាន ១០ ដង ក្នុង ការ ប្រកួត ៤២ លើក។ Sport BILD បានរាយការណ៍អំពីចំណាប់អារម្មណ៍របស់ក្លឹបយក្សអេស្ប៉ាញចំពោះកីឡាកររូបនេះ។ ក្រៅពី Los Blancos ក្រុម Manchester United និង Arsenal ក៏កំពុងតាមដាន Diaby ផងដែរ។
ទន្ទឹមនឹងនោះ Bellingham ហាក់ចង់បញ្ចប់ការផ្លាស់ប្តូរពី Borussia Dortmund ទៅ Real Madrid ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះ នឹងតម្រូវឲ្យក្លឹបអេស្ប៉ាញចំណាយប្រាក់ចំនួន 150 លានអឺរ៉ូ។
តារាឆ្នើមរបស់ Chelsea កីឡាករ Reece James ក៏ត្រូវបានគេរាយការណ៍ថា បានទាក់ទាញចំណាប់អារម្មណ៍របស់លោក Ancelotti ផងដែរ។ ខណៈ ដែល ខ្សែ ការពារ ពេញ រូប នេះ ជួប បញ្ហា របួស ក្នុង រដូវ កាល នេះ ប៉ុន្តែ ចំពោះ គុណភាព របស់ គាត់គឺនៅតែល្អ។
Dusan Vlahovic គឺជាកីឡាករម្នាក់ទៀតនៅក្នុងបញ្ជីរបស់លោក Ancelotti ។ កីឡាករសញ្ជាតិស៊ែប៊ីរូបនេះមានយុទ្ធនាការដ៏លំបាកជាមួយ Juventus ហើយអាចបង្ខំឱ្យចាកចេញនៅរដូវក្តៅ។ ម្យ៉ាងវិញទៀត Los Blancos កំពុងសម្លឹងរកកីឡាករសម្រាប់ជំនួសតំណែង Karim Benzema។ ដោយសារគុណភាពរបស់ Vlahovic អាចជាជម្រើសដ៏ល្អ។
គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិស៊ែប៊ីរូបនេះ មានកុងត្រាជាមួយសេះបង្កង់ រហូតដល់ចប់រដូវកាល 2025-26 ហើយបច្ចុប្បន្នគាត់ត្រូវបានគេប៉ាន់ប្រមាណតម្លៃប្រមាណជា 75 លានអឺរ៉ូ៕