បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ MGR SPORT នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះបានអោយដឹងថាការជួបប្រកួតជាមួយនឹងក្រុមបាល់បោះ ៣x៣ របស់កម្ពូជា បានក្លាយទៅជារឿងចម្រោងចម្រះនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២ ដោយសារតែអ្នកគាំទ្រថៃ បានបញ្ចេញមតិនៅក្នុងបណ្តាលសង្គម។
ប្រភពដដែរបានបន្ថែមទៀតថា កីឡាករទាំង ៨នាក់របស់កម្ពុជា ទាំងផ្នែកបុរស និងនារី គឺមានតែម្នាក់នោះទេ ដែលមានឈាមជ័រខ្មែរ។ ក្រៅពីនោះ សុទ្ធតែជាជនជាតិអាមេរិក មិនមែនជាខ្មែរនោះទេ។ ជាពិសេស គឺក្រុមនារីទាំង ៤នាក់តែម្តង ដែលគ្មានម្នាក់ជាខ្មែរសោះ។ ពួកគេបានថាខ្មែរប្រើនៅវិធីសាស្ត្រផ្ទេរសញ្ជាតិសម្រាប់កីឡាករទាំងនោះ។
គួរបញ្ជាក់ថាក្រុមជម្រើសថៃបានប្រកួតចាញ់ម្ចាស់ផ្ទះកម្ពុជាក្នុងលទ្ធផល ១៨ទល់នឹង២១ នៅក្នុងពូល B៕
