យោងតាម El Nacional បានឲ្យដឹងថាក្លឹប Barcelona សម្លឹងឃើញខ្សែប្រយុទ្ធដែលជាគោលដៅរបស់ Manchester United កីឡាករ Victor Osimhen ជាជម្រើសមួយ ប្រសិនបើ Lionel Messi មិនត្រលប់មកក្លឹបកាតាឡាន់វិញនៅរដូវក្តៅនេះ។ Messis ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ Barca វិញ។
អ្នកសារព័ត៌មានដ៏ល្បីល្បាញលោក Fabrizio Romano ថ្មីៗនេះបានរាយការណ៍ថា Messi នឹងចាកចេញពី Paris Saint-Germain នៅពេលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ខណៈពេលដែលកីឡាករអាហ្សង់ទីនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ Barcelona ដែលបច្ចុប្បន្នកំពុងមានភាពស្មុគស្មាញផ្នែកហិរញ្ញវត្ថុ។
ក្លឹបយក្សកាតាឡាន់ ត្រូវការកាត់បន្ថយទឹកប្រាក់ចំនួន 200 លានអឺរ៉ូពីវិក័យប័ត្រប្រាក់ឈ្នួលរបស់ពួកគេ ដើម្បីចុះឈ្មោះកីឡាករថ្មីនៅរដូវក្តៅ។ Lionel Messi ក៏ មាន ការ ផ្តល់ ជូន ចំនួន ៣២០ លាន អឺរ៉ូ ក្នុង មួយ ឆ្នាំ ពី ក្លឹប Al-Hilal របស់ Saudi Pro League។
ហេតុដូច្នេះហើយ Barcelona កំពុងរក្សាជម្រើសជំនួសរួចរាល់ ហើយរបាយការណ៍ខាងលើបានបង្ហាញថាពួកគេកំពុងពិចារណា Osimhen ជាជម្រើសមួយ។ ខ្សែ ប្រយុទ្ធ នីហ្សេរីយ៉ា បាន ឈរ ជួរ មុខ ក្នុង ការ ឈ្នះ ពាន Serie A របស់ Napoli នៅ រដូវ កាល នេះ។ គាត់ស៊ុតបញ្ចូលទីបាន 22 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីបាន 5 ដងក្នុង 27 ប្រកួតក្នុងលីក។
គាត់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយនៅក្នុងបាល់ទាត់អ៊ឺរ៉ុបនៅពេលនេះ។ ក្លឹប Paris Saint-Germain និង Manchester United ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះផងដែរ៕