បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា James Milner បានសម្រេចចិត្តទៅចូលរួមជាមួយនឹង Brighton ហើយ ខណៈកីឡាករផ្សេងដូចជា Alex Oxlade-Chamberlain, Roberto Firmino និង Naby Keita ក៏ត្រូវធ្វើការសម្រេចចិត្តអំពីក្លឹបថ្មីរបស់ខ្លួនដែរ។
កីឡាករទាំងនេះនឹងត្រូវចាកចេញពី Liverpool ដោយគ្មានតម្លៃខ្លួនដូចដែលបានកំណត់។ ហើយក៏មិនទាន់មានការពិភាក្សាណាមួយរវាង Firmino និង Barca នោះទេ៕