បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Chelsea ក៏ត្រូវការខ្សែប្រយុទ្ធនៅរដូវក្តៅនេះផងដែរ ដោយក្នុងនោះគោលដៅរបស់ពួកគេ គឺ Lautaro Martinez របស់ក្លឹប Inter Milan ដែលគាត់មានតម្លៃផ្ទេរប្រមាណ ៧០លានផោន។
ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ស្ថិតនៅក្នុងរ៉ាដារបស់ក្លឹប Manchester United ផងដែរ ហើយគាត់អាចនឹងចាកចេញពីអ៊ីតាលីនៅរដូវកាលក្រោយនេះ ដោយសារតែមានក្លឹបមានលុយជាច្រើនចង់បានគាត់៕