Liverpool រំពឹង​ថា​អាច​ចុះហត្ថលេខា​លើ​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន

0

Alexis Mac Allister បាន​និយាយ​ថា​៖ «​គាត់​ពិតជា​សប្បាយចិត្ត​ក្នុង​ការ​លេង​ឱ្យ​ក្រុម Brighton​។ បន្ទាប់​ពី​គាត់​បាន​ជួយ​ឱ្យ​ក្រុម​យកឈ្នះ 1-0 ទល់​នឹង Man United ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា Liverpool នឹង​ចុះហត្ថលេខា​លើ​ការ​គាត់​ក្នុង​តម្លៃ 70 លាន​ផោន​នៅ​រដូវក្តៅ​នេះ ។

កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​អា​ហ្ស​ង់​ទី​ន ក្នុង​ការ​យកឈ្នះ​ពាន World Cup ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​គាត់​មាន​អ្នកគាំទ្រ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​។ ខណ​:​ពេល​នេះ ឪពុក និង​អ្នកតំណាង​របស់​គាត់​គឺ Carlos កំពុង​ពិភាក្សា​ចរចា​ក្នុង​កិច្ចព្រមព្រៀង​នេះ​។

ការ​រំពឹង​ទុក គឺថា​គាត់​នឹង​ចុះហត្ថលេខា លើ​ការ​ផ្ទេរ​ក្នុង​តម្លៃ​ប្រមាណ ៧០ លាន​ផោន​នៅ​រដូវក្តៅ​នេះ ហើយ​ឪពុក និង​អ្នកតំណាង​របស់​គាត់​គឺ Carlos កំពុង​ដោះស្រាយ​ការ​ចរចា​នេះ​៕