Napoli បានឈ្នះពានរង្វាន់ Serie A ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល 33 ឆ្នាំក្រោយទទួលបានលទ្ធផលស្មើ 1-1 ជាមួយ Udinese នៅ Dacia Arena កាលពីថ្ងៃព្រហស្បតិ៍។
នេះគឺជាការឈ្នះពានលីគម្ដងទៀតរបស់ក្រុម Napoli ចាប់តាំងពីឆ្នាំ 1990 នៅពេលដែលកីឡាករ Diego Maradona បានចាកចេញ។
វាជាលើកទីបីដែល Napoli បានឈ្នះពាន Serie A ហើយភាពជោគជ័យរបស់ក្លឹប បានធ្វើឱ្យមានការអបអរសាទរយ៉ាងសប្បាយរីករាយជាមួយកីឡាករ និងអ្នកគាំទ្រនៅប្រទេសអ៊ីតាលី ស្ថិតក្នុងកីឡាដ្ឋាន Stadio Diego Armando Maradona៕