Xabi Alonso ចេញមកបំភ្លឺចំពោះពាក្យចចាមអារាមទៅដឹកនាំ Tottenham ឫក៏ Real Madrid

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Xabi Alonso បានលើកឡើងទាក់ទង់នឹងពាក្យចចាមអារាមទៅដឹកនាំ Tottenham និង Real Madrid ថា៖

“ខ្ញុំនៅលើវិស័យបាល់ទាត់យូរឆ្នាំមកហើយ ពាក្យចចាមអារាម គឺជារឿងធម្មតា ប៉ុន្តែពួកយើងនៅតែផ្តោតទៅលើគោលដៅជាច្រើនរបស់យើង។ ហេតុដូច្នេះ ខួរក្បាលរបស់ខ្លួន ១០០ភាគរយ គឺនៅទីនេះនៅប៉ុន្មានខែខាងមុខទៀត។ ហើយខួរក្បាលរបស់ខ្ញុំក៏គិតពីទីនេះនៅរដូវកាលក្រោយផងដែរ”៕