បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Erik ten Hag និយាយពាក់ព័ន្ធការកញ្ចប់ថវិកាសម្រាប់ទីផ្សារដោះដូរកីឡាករខាងមុខថា៖
“Manchester United គឺជាក្លឹបធំមួយនៅលើពិភពលោក។ ថវិកា ត្រូវតែមានសម្រាប់ការប្រជែងយកពានរង្វាន់។ មនុស្សគ្រប់គ្នាដឹងថា វាត្រូវការកញ្ចប់ថវិកា ដើម្បីចុះកុងត្រាយកកីឡាករកំពូល។ ពួកយើងត្រូវការពង្រឹងនៅក្រុមរបស់យើង ក្នុងពេលទីផ្សារដោះដូរកីឡាករបើកនាពេលខាងមុខ”៕