Sabitzer បង្ហាញអារម្មណ៍ ទោះបីត្រឹមលេងជាកីឡាករខ្ចីជើងនៅ United

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាខ្សែបម្រើ Sabitzer បានប្រាប់ទៅកាន់ Sky SportDE ថា “នៅទីនេះគឺ United អ្វីគ្រប់យ៉ាងគឺសំខាន់។ មនុស្សគ្រប់គ្នា គឺឆ្កួតអំពី United។ ខ្ញុំរីករាយនៅទីនេះ ហើយខ្ញុំមានមោទនភាព”។

កីឡាករ Sibitzer បានបញ្ជាក់ទៀតថា “ទាក់ទងជាមួយនឹង Tuchel? មិនមានទាល់តែសល់រហូតមកដល់ពេលនេះ។ អ្នកគ្រប់គ្នាផ្តោតលើការងាររបស់ខ្លួន។ ពួកយើងនឹងពិភាក្សាវានៅពេលវេលាដ៏ត្រឹមត្រូវ មិនទាន់បង្ខំនោះទេ”៕