នាយកក្លឹប Dortmund លើកឡើងបែបនេះចំពោះរឿង Bellingham និង Real Madrid

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Kehl នាយកក្លឹប Borussia Dortmund មិនបានបញ្ចេញមតិអ្វីចំពោះរឿងកិច្ចព្រមព្រៀងរវាង Bellingham និង Real Madrid នោះទេ។

លោកបានប្រាប់ទៅកាន់ Sky Sports ថា “ពួកយើងចង់ឈ្នះពាន Bundesliga ដែលវាជាជម្រើសចាំបាច់របស់យើងនៅពេលនេះ។ យើង​កំពុង​ចាត់ចែង​រឿង​ផ្សេង​ទៀត អោយ​វាបានត្រឹមត្រូវវិញ”៕