ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីការរីកចម្រើនវិស័យ កីឡាបាល់ទាត់របស់កម្ពុជា បើធៀបក្រោយឆ្នាំ១៩៩៣ ពេលប្រកួតជាមួយកីឡាបរទេស។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្រោយបញ្ចប់ការប្រកួតចំនួន២ក្រុមជម្រើស ជាតិនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ គឺរវាងក្រុម កីឡាករជម្រើសជាតិកម្ពុជា វ័យក្រោម២២ឆ្នាំ ជាមួយក្រុមកីឡាករជម្រើសជាតិវ័យក្រោម ២២ឆ្នាំ ដូចគ្នារបស់ទីម័រឡេស និងក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផលគួរឱ្យកោត សរសើរ ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ដែលរកបាន៤ពិន្ទុ ដើម្បីឈានឆ្ពោះទៅរកវគ្គបន្ទាប់។
ចំពោះលទ្ធផលខាងលើ ត្រូវបានថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធផ្សេងៗ ជាពិសេសក្រុម អ្នកគាំទ្រវិស័យកីឡាបាល់ទាត់ បានចេញមកវិនិច្ឆ័យ ដោយមាន ទាំងភាពវិជ្ជមាននិងអវិជ្ជ មានផងដែរ។តែយ៉ាងណាក្តីអ្នកគាំទ្រកម្ពុជានៅតែបង្ហាញក្តីសង្ឃឹមចំពោះជម្រើសជាតិកម្ពុជាថានឹងធ្វើបានល្អបន្តទៀតសម្រាប់ការប្រកួតលើកក្រោយក្នុងនាមជាម្ចាស់ផ្ទះ។
ចំពោះលទ្ធផលនៃការប្រកួតបាត់ទាល់ជម្រើសរើសជាតិកម្ពុជានេះត្រូវបានអ្នកគាំទ្រនិងស្រឡាញ់វិស័យបាល់ទាត់បានលើកឡើងនិងដាក់សំណួរថា« តើ កីឡាបាល់ទាត់ កម្ពុជា ពេលនេះឡើងដល់កម្រិតណា?»។ ចំណែកនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «នឹកឃើញកម្ពុជា យើងចេញទៅប្រកួតបាល់ទាត់ កីឡាស៊ីហ្កេមដំបូង (មិនចាំឆ្នាំ ដឹងតែថា ក្រោយបោះឆ្នោតឆ្នាំ១៩៩៣) ពេលប្រកួតជាមួយហ្វីលីពីន គេស៊ីយើង ១០ – 0។ មកមើល ពេលនេះវិញ បានយើងដឹងថា ក្រុមបាល់ទាត់យើងឡើងដល់កម្រិតណា»។
សូមជម្រាបថា ក្នុងជំនួបយ៉ាងស្វិតស្វាញពីរលើកមកនេះកម្ពុជាបានយកឈ្នះ ក្រុមជ ម្រើសជាតិទីម័រខាងកើត ក្នុងលទ្ធផល ៤-០ និងស្មើជាមួយក្រុមជម្រើសជាតិហ្វីលីពីន ក្នុង លទ្ធផល១-១។ តាមរយៈលទ្ធផលខាងលើ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា វ័យក្រោម២២ឆ្នាំ នៅតែបន្តឈរកំពូលតារាងបន្ទាប់ពីរកបាន ៤ពិន្ទុ៕
ប្រភព៖ ក្រសួងព័ត៌មាន