បរទេស៖ យ៉ាងហោចណាស់មនុស្សពីរនាក់បានរងរបួសបន្ទាប់ពីបុរសម្នាក់បានបើកការបាញ់ប្រហារមួយនៅការិយាល័យក្រុមប្រឹក្សាភិបាលអ៊ូឡាម៉ាឥណ្ឌូណេស៊ី (MUI) ក្នុងទីក្រុងហ្សាការតាកាលពីថ្ងៃទី២ ខែឧសភា។
យោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យត្រូវបានគេប្រទះឃើញដេកស្លាប់នៅកន្លែងកើតហេតុ។
ប៉ូលិសក្នុងតំបន់បាននិយាយថា ជនសង្ស័យ គឺអ្នកដែលតែងតែផ្ញើសំបុត្រទៅ MUI ។ អ្នកបាញ់ប្រហារជាមនុស្សធ្លាប់ស្គាល់អ្នកធ្វើការនៅក្នុងអគារនោះ។
ប៉ូលិសបានរកឃើញកាំភ្លើងមួយដើមនៅកន្លែងកើតហេតុ។ ពួកគេកំពុងបន្តបើកការស៊ើបអង្កេតនៅកន្លែងកើតហេតុ និងសាកសួរសាក្សី។
ទោះជាយ៉ាងណាក៏ដោយ មូលហេតុនៃឧក្រិដ្ឋកម្មនេះ និងថាតើខ្មាន់កាំភ្លើងមានជាប់ទាក់ទងនឹងបុគ្គល និងអង្គការភេរវករដែរឬទេនោះនៅមិនទាន់ប្រាកដនៅឡើយទេ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា