Pep លើកឡើងបែបនេះ នៅពេលដែលគេសួរប្រៀបធៀបរវាង Messi និង Haaland

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថា Pep Guardiola បាននិយាយបែបនេះនៅពេលដែលមានការចោទសួរអំពីការប្រៀបធៀបរវាង Messi និង Haaland៖

“Messi និង Haaland? អ្នកមិនអាចប្រៀបធៀបកីឡាករផ្សេងជាមួយនឹង Messi នោះទេ។ Leo គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ដែលខ្ញុំបានឃើញ។ ចក្ខុវិស័យ ការបញ្ចូនបាល់ ការប្រកួត និងអ្វីជាច្រើនទៀត… សង្ឃឹមថា Haaland អាចនឹងប្រហាក់ប្រហែលទៅនឹង Leo នោះគឺវាអស្ចារ្យណាស់សម្រាប់ពួកយើង”៕