ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពគប់កញ្ចក់រថយន្ត

0

កំពង់ស្ពឺ​៖ កាលពី​វេលា​ម៉ោង ១៩:៣៥​នាទី​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៣ នៅ​តាម​ផ្លូវ​ក្នុងភូមិ​កំពង់​ល្វា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ជនសង្ស័យ​បាន​ធ្វេ​ី​សកម្មភាព​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នក​ដំណេ​ី​រ​-​រថយន្ដ​ដឹក​កម្មករ​-​កម្មការិនី ដែល​ធ្វេ​ី​ដំណេ​ី​រ​ឆ្លងកាត់​តាម​ភូមិសាស្ដ្រ​ខាង​លេ​ី​បណ្តាល​អោយ​បែក​កញ្ចក់​ផ្នែក​ខាង​មុខ ។

​រថយន្ដ​បែក​កញ្ចក់​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ ជា សិទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​កំពង់​ល្វា ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មុខរប​បើករថយន្ត​ដឹក​កម្មករ ម៉ាក​ហុ​ី​យិ​ន​ដាយ កូរ៉េ​ព​ណ៍​ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-8710 ។

ដោយ​បានការ​យកចិត្ដទុកដាក់​និង​ចង្អុល​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី លោក​ឧត្ដមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្ដ នា​ព្រឹក​ថៃ្ង​០២ ខែឧសភា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ នគរបាល​ស្រុក​សំរោង​ទង បាន​ស្រាវជ្រាវ​និង​ឃាត់​ជនសង្ស័យ​ម្នាក់​មានឈ្មោះ ហ៊ុន ហាន ហៅ​ឡុ​ញ ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ទឹក​ស្អុយ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ដេ​ី​ម្បី​សាកសួរ​និង​ចំណាត់ការ​តាម​នីតិវិធី​បន្ដ​៕

ប្រភព៖ ការិយាល័យ ផ្សព្វផ្សាយអប់រំ ខេត្តកំពង់ស្ពឺ