Bayern Munich រកឃើញកីឡាករដែលអាចមកជំនួសកន្លែងរបស់ Muller ហើយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ 90min បានអោយដឹងថាខ្សែប្រយុទ្ធ Kai Havertz កំពុងស្ថិតនៅក្រោមការចាប់អារម្មណ៍របស់ក្លឹបយក្សនៅអាឡឺម៉ង គឺ Bayern Munich។

ក្លឹបនៅអាឡឺម៉ង គិតថាខ្សែប្រយុទ្ធរបស់ក្លឹប Chelsea ម្នាក់នេះ អាចជាជម្រើសក្នុងការជំនួសកន្លែងរបស់ Thomas Muller នៅថ្ងៃអនាគត។ Kai Havertz រកបាន ៣២គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣៣ប្រកួត នៅគ្រប់ព្រឹត្តិការណ៍ទាំងអស់របស់ក្លឹប Chelsea៕