ចាប់បាន ៥នាក់! រត់គេច ២នាក់!! សុទ្ធតែជាក្រុមកាប់ប្លន់ម៉ូតូ

0

កណ្ដាល​៖ នៅ​ថ្ងៃ​ចន្ទ ១១​កើត ខែ​ពិសាខ ឆ្នាំថោះ បញ្ជ​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២៣ ក្រោម​ការ​ដឹកនាំ​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​ការិយាល័យ​ជំនាញ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្តាលស្ទឹង បាន​ធ្វើការ​បង្ក្រាប ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាប់​យក​ម៉ូតូ​) វេលា​ម៉ោង​០១​នឹង​៤០​នាទី នៅ​ចំណុច​លេ​ី​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​០២​នាក់៖
១.​ឈ្មោះ ផា​ន គី​ម​ហុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រុក​ចេក ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មុខរបរ​ជាង​ឈេ​ី​។
២.​ឈ្មោះ ពៅ លី​ណា ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

ជនសង្ស័យ​០៧ នាក់ (​ឃាត់ខ្លួន​បាន​០៥​នាក់ គេចខ្លួន​០២​នាក់​)៖
១.​ឈ្មោះ រ័​ត្ន ភារៈ ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​មាត់បឹង​ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។
២.​ឈ្មោះ ហុ​ី​ម ពិសី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ដូន​វង្ស ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។
៣.​ឈ្មោះ សំ តុលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​មាន​ទីលំនៅ​ភូមិ​កាប់​លាវ ឃុំ​ទ្រា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​។
៤.​ឈ្មោះ ម៉ាក សម្បត្តិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ សិស្ស មាន​ទីលំនៅ​ភូមិ​ជ្រលង ឃុំ​ត្បែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​។ (​ឃាត់ខ្លួន​)
៥.​ឈ្មោះ ប៊ិ​ត សុខ​យី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ខ្នារ ឃុំ​ក្រាំងធ្នុង ស្រុក​បាទី ខេត្តតាកែវ​។ (​ឃាត់ខ្លួន​)

វត្ថុ​តាង​ចាប់​យក​រួម​មាន៖
-​ម៉ូតូ ០៤ គ្រឿង
១.​ម៉ាក Honda Scoopy i ពណ៌​ទឹក​ប៊ិក ស៊េរី​ឆ្នាំ​២០២០ គ្មាន​ស្លាក​លេខ (​ត្រូវ​ជន​ស​.​ង្ស័​.​យ​ដោះ​បោះចោល​) របស់​ជន​រង​គ្រោះ​គ្រោះ ។
២.​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ កណ្ដាល 1AD-3126​។
៣.​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ 1GI-5094​។
៤.​ម៉ាក Honda Dream C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ស្លាក​លេខ កណ្ដាល 1AI-6886​។

-​ទូរស័ព្ទ​ដៃ ចំនួន ០៤​គ្រឿង
១.​ម៉ាក IPHONE 7 Plus ពណ៌​ខ្មៅ​។
២.​ម៉ាក OPPO A17 ពណ៌​ខ្មៅ​។
៣.​ម៉ាក OPPO A19 ពណ៌ ទឹក​ប៊ិក​។
៤.​ម៉ាក OPPO ពណ៌​ទឹកមាស​។

-​កាំបិត​ផ្គាក់ ដង​ឬ​ស្សី ផ្លែ​ដែក ប្រវែង​៨០​សង់ទីម៉ែត្រ​។
-​កាំបិត​កា​ចែត ដង​ដែក ផ្លែ​ដែក ប្រវែង​៣៧​សង់ទីម៉ែត្រ​។

គួរបញ្ជាក់ថានៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​២០:២០​នាទី ជន​.​រ​.​ង​.​គ្រោះ​កំពុង​នៅផ្ទះ ពេល​នោះ​មិត្ត​ភ័ក្ដិ​០២​នាក់​ទៀត ឈ្មោះ នុ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ ព្រៃ​តាថុក ឃុំ​ព្រែក​ស្លែង និង​ឈ្មោះ អ៊ែ​ម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង បាន​ជិះ​ម៉ូតូ​មក​យក​ខ្លួន​ទៅ​មេ​ី​ល​ល្ខោន​នៅ​វត្ត កោះ​សុ​ក្រំ ស្ថិត​នៅ​ឃុំ​ទ្រា រហូត​ដល់​ម៉ោង ២១:២០​នាទី ជន​រង​គ្រោះ​និង​មិត្ត​ភ័ក្តិ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ពេល​ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​បាន​យក​ម៉ូតូ​របស់​ខ្លួន​ខាងលើ​ឌុ​ប​មិត្ត​ភ័ក្ដិ​ឈ្មោះ នុ​ត ទៅ​លេង​មាត់ទន្លេ​តា​ខ្មៅ​ដេ​ី​ម្បី​ជួប​សង្សារ រហូត​ដល់​ម៉ោង ២៣:០៥​នាទី ជន​រង​គ្រោះ​បាន​ឌុ​ប​សង្សារ​របស់​ខ្លួន​ខាង​លេ​ី និង​ឈ្មោះ នុ​ត ត្រឡប់​មក​វិញ ពេល​ជន​រង​គ្រោះ​គ្រោះ​ជូន​ឈ្មោះ នុ​ត ដល់​ផ្ទះ​ខ្លួន​និង​មិត្ត​ភ័ក្ដិ​បាន​នាំ​គ្នា​ផឹកស្រា​បៀរ​អស់ ០៨​កំប៉ុង​។ លុះដល់​ម៉ោង​០១:២០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​បាន​ឌុ​ប​សង្សារ​របស់​ខ្លួន​ទៅ​ចេញពីផ្ទះ​ឈ្មោះ នុ​ត ទៅ​លេង​ចែ​ឈ្មោះ ញ៉ា​ញ ដែល​ធ្វើការ​នៅ​ហាង KTV យីហោ ម៉​ន រតនា ពេល​ទៅ​ទៅ​ដល់​ឈ្មោះ ញ៉ា​ញ កំពុង​ជាប់រវល់​ជន​រង​គ្រោះ​គ្រោះ និង​សង្សារ​បាន​អង្គុយ​លេង​ប្រហែល​១០​នាទី ខ្លួន​និង​សង្សារ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ រហូត​ទៅ​ដល់​កន្លែង​កេ​ី​ត​ហេតុ​ស្រាប់តែ​បក្ខពួក​របស់​ជន​ស​ង្ស័​.​យ​ខាង​លេ​ី បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លេ​ី​ជន​រង​គ្រោះ​មួយ​កាំបិត​ផ្គាក់​ចំ​ដេ​ី​ម​ដៃ​ខាងឆ្វេង តែ​មិន​មុត​ភ្លាម​នោះ​ជន​រង​គ្រោះ​បាន​ផ្តួល​ម៉ូតូ​រត់​ចូល​ក្នុងភូមិ​ឲ្យ​គេ​ជួយ ពេល​នោះ​ជន​រង​គ្រោះ​បាន​ស្គាល់​បក្ខពួក​របស់​ជនសង្ស័យ​០២​នាក់ រួច​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង ពេល​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ខ្យា​ង សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្ដាលស្ទឹង ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ០៥​នាក់ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដេ​ី​ម្បី​ធ្វើ​សាកសួរ​។

ក្រោយ​ការ​សាកសួរ​ជនសង្ស័យ​ទាំង ០៥​នាក់ បាន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា​៖ ខ្លួន និង​បក្ខពួក​បាន​ជិះ​ម៉ូតូ​០៣​មួយ​គ្រឿង​ខាង​លេ​ី ទៅ​យក​កាំបិត​ផ្គាក់ និង​កាំបិតកា​ចែត ចេញពីផ្ទះ​របស់​ឈ្មោះ រ៉ា គឹ​ម​ហុង ស្ថិត​នៅ​ភូមិ​ដំរី​ស្លាប់ ឃុំ​ទ្រា​ដោយ​ជនសង្ស័យ​ឈ្មោះ រ័​ត្ន ភារ​: ជា​អ្នក​បេ​ី​ក​ម៉ូតូ ឌុ​ប​ឈ្មោះ រ៉ា គី​ម​ហុង ជិះ​ក្រោយ​ដាក់​កាំបិត​ផ្គាក់ លេ​ី​ពូក​ម៉ូតូ​ហេ​ី​យ​អង្គុយ​លេ​ី ជនសង្ស័យ​ឈ្មោះ សំ តុលា ជិះ​ម៉ូតូ​មួយ​ឌុ​ប​ឈ្មោះ ហុ​ី​ម ពិសី កាន់​កាំបិត​កា​ចែត អង្គុយ​ពីក្រោយ ចំណែក​ជនសង្ស័យ​ឈ្មោះ ប៊ិ​ត សុខ​យី ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​ឈ្មោះ ម៉ាក សម្បត្តិ ជិះ​ពីក្រោយ​។ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ រ៉ា គី​ម​ហុង បាន​ប្រាប់​ក្រុម​ខ្លួន​ថា​ទៅ​ហូប​បង្អែម រួច​ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​កាត់​តាម​មុខ​វត្ត​កោះ​សុ​ក្រំ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២ ពេល​ជិះ​ដល់​ផ្លូវជាតិ​លេខ​២ ចំណុច​ព្រំប្រទល់​ស្រុក​បាទី ក្រុម​ជនសង្ស័យ​បាន​បត់​មក​ទិស​ខាង​ជេ​ី​ង​តាម​បណ្តោយ​ផ្លូវជាតិ​២ រហូត​ដល់​ចំណុច​កេ​ី​ត​ហេតុ​ខាងលើ ក្រុម​ជនសង្ស័យ​បាន​ឃេ​ី​ញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ខាង​លេ​ី មាន​គ្នា​០២​នាក់ ភ្លាម​នោះ​ឈ្មោះ រ័​ត្ន ភារ​: បាន​ជិះ​ម៉ូតូ​ទៅ​ក​ក្បែរ ហេ​ី​យ​ជនសង្ស័យ​ឈ្មោះ រ៉ា គឹ​ម​ហុង បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លេ​ី​ជន​រង​គ្រោះ​ចំ​ដេ​ី​ម​ដៃ​ខាងឆ្វេង ឃេ​ី​ញ​ដូច​នោះ​ជន​រង​គ្រោះ​បាន​ផ្តួល​ម៉ូតូ​រត់ ហេ​ី​យ​ជនសង្ស័យ​ឈ្មោះ រ័​ត្ន ភារៈ បាន​ចុះ​ទៅ​លើក​ម៉ូតូ​របស់​ជន​រង​គ្រោះ ហេ​ី​យ​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​មក​ផ្ទះ​របស់​ឈ្មោះ រ៉ា គី​ម​ហុង ពេល​ទៅ​ផ្ទះ​របស់​ឈ្មោះ រ៉ា គី​ម​ហុង ឈ្មោះ រ័​ត្ន ភារៈ ឈ្មោះ សំ តុលា ឈ្មោះ ហុ​ី​ម ពិសី និង​ឈ្មោះ រ៉ា គី​ម​ហុង បាន​ជិះ​ម៉ូតូ​ជន​រង​គ្រោះ​ចូល​ក្នុងផ្ទះ ដោយឡែក​ឈ្មោះ ម៉ាក សម្បត្តិ​, ឈ្មោះ ប៊ិ​ត សុខ​យី បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​របស់​ខ្លួន​បាត់​ទៅ​។ ពេល​នោះ​ឈ្មោះ រ័​ត្ន ភារៈ បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ រ៉ា គឹ​ម​ហុង ទៅ​ផ្ទះ​របស់​ខ្លួន ដោយ​ឈ្មោះ ហុង បាន​ដោះ​ស្លា​កក​លេខ​របស់​ជន​រង​គ្រោះ​បោះចោល មួយសន្ទុះ​ក្រោយមក​ជនសង្ស័យ​ឈ្មោះ រ័​ត្ន ភារៈ បាន​ដឹក​ឈ្មោះ យឿ​ន វិសាល មក​ផ្ទះ​របស់​ឈ្មោះ រ៉ា គឹ​ម​ហុង វិញ​រួច​បាន​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ទៅ​លាក់​ទុក​ក្នុង​រោង​ចិញ្ចឹម​មាន់​ទុក​ចោល​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ ត្រពាំង​បារគូ ឃុំ ត្រពាំង​វែង​វែង រួច​នាំ​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង ដេ​ី​ម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ