សៀមរាប៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានរៀបចំទីតាំងត្រៀមសម្រាប់ប្រកួតកង់ឡើងភ្នំ ស្ថិតនៅជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាបដោយសម្រេចបាន៩០ភាគរយហើយ។ ក្រុមការងារកំពុងបន្តកិច្ចការសេសសល់ ដើម្បីសម្រេចឱ្យបានទាន់ពេលវេលា។ គិតមកដល់ពេលនេះសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ នឹងបេីកព្រឹត្តិការណ៍ដ៏ធំនេះ កីឡាអាស៊ីអាគ្នេយ៍គឺ ស៊ីហ្គេមលើកទី៣២ អាស៊ានប៉ារ៉ាហ្គេមលេីកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ ព័ត៌មានខេត្តកណ្តាល