សូម្បីក្លឹបនៅអង់គ្លេសមួយនេះ ក៏ចង់បាន Hakimi ផងដែរ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Manchester United មានកីឡាករខ្សែការពារខាងស្តាំរបស់ក្លឹប PSG គឺកីឡាករ Achraf Hakimi នៅក្នុងរ៉ាដារបស់ខ្លួន ហើយកំពុងពីចារណាអំពីការផ្ទេរគាត់នៅរដូវក្តៅនេះ។

បើតាមរបាយការណ៍ ក្រុមរបស់ PSG នឹងធ្វើការរុះរើសនៅរដូវក្តៅ ដោយក្លឹបនឹងលក់ចេញនៅកីឡាករយ៉ាងច្រើន។ ប្រសិនមានសំណើរសាកសម ពួកគេនឹងព្រមស្តាប់នៅសំណើរទិញ Hakimi។ ទោះបីជាយ៉ាងណាក្លឹប Manchester United នឹងត្រូវប្រកួតប្រជែងជាមួយនឹងក្លឹប Chelsea សម្រាប់ខ្សែការពាររូបនេះ៕