បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Football Insider បានអោយដឹងថាក្លឹប Liverpool និង Arsenal បានផ្តល់នៅសំណើរដល់ខ្សែបម្រើ Mason Mount របស់ក្លឹប Chelsea រួចរាល់។
កីឡាករវ័យ ២៤ឆ្នាំបានពាក្យចចាមអារាមក្នុងការចាកចេញពី Stamford Bridge នៅរដូវកាលនេះ បន្ទាប់ពីមានការបរាជ័យក្នុងការពិភាក្សាជុំវិញការបន្តកុងត្រាថ្មី។
កុងត្រារបស់ Mount នឹងផុតនៅខែមិថុនា ឆ្នាំ២០២៤ ស្របពេលដែលក្លឹបរបស់គាត់ចង់លក់គាត់ចេញ ច្រើនជាងចង់អោយចាកចេញដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ៕