ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បណ្តាលឲ្យមនុស្សស្លាប់ ១នាក់ របួសធ្ងន់ ៦នាក់ និងស្រាល ៣នាក់ ។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសា បានបញ្ជាក់ថាគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ១០នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ១លើក បត់គ្រោះថ្នាក់ ១លើក និងប្រជែងគ្រោះថ្នាក់ ១លើក៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ