បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹបនៅ Serie A ត្រៀមនឹងពិភាក្សាជាមួយនឹងកីឡាករ Leao ទៅលើកុងត្រាថ្មី។ ហើយប្រភពដដែរបានបន្ថែមថាខាងកីឡាករ ក៏បានយល់ព្រមក្នុងការបន្តកុងត្រាថ្មីដែលមានរយៈពេល ៥ឆ្នាំជាមួយនឹងក្លឹបផងដែរ។
គួរបញ្ជាក់ថាការចុះកុងត្រាថ្មីនេះអាចនឹងត្រូបព្យាយាមពេលដោយសារតម្រូវរបស់ក្លឹប Sporting Lisbon ដែលកីឡាករបានជំពាក់នៅប្រាក់សំណង ១៦.៥លានអឺរ៉ូ ក្នុងពេលចាក់ចេញពីក្លឹបទៅចូលរួមជាមួយក្លឹប Lille ដោយគ្មានតម្លៃខ្លួន។ ប៉ុន្តែនៅពេល ក្លឹប Milan បានធ្វើការពិភាក្សាជាមួយនឹងក្លឹបនៅព័រទុយហ្គាល់មួយនេះ ហើយគេសង្ឃឹមថាបញ្ហានេះនឹងត្រូវដោះស្រាយបាន៕