Inter Milan ឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ Club Brugge រូបនេះ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ HLN Sports បានអោយដឹងថាក្លឹប Inter បានឈានដល់ការព្រមព្រៀងជាមួយនឹងកីឡាករ Tajon Buchanan របស់ក្លឹប Club Brugge ក្នុងតម្លៃ ១៥លានអឺរ៉ូ។

កីឡាករសញ្ជាកាណាដាខាងលើ ត្រូវបានគេមើលឃើញជាអ្នកមកប្រកួតប្រជែងជាមួយនឹង Denzel Dumfries។ បន្ទាប់ពីចូលរូមជាមួយនឹងក្លឹបនៅប៊ែលហ្សិកពីក្លឹប New England Revolution ក្នុងឆ្នាំ២០២១ គឺគាត់អាចរកបាន ២គ្រាប់ និងបញ្ជូនបាល់បាន ៨ដង ក្នុងការបង្ហាញខ្លួន ៤៥ដងនៅគ្រប់ព្រឹត្តិការណ៍៕