បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាកីឡាករ Albert Sambi Lokonga បានជួបបញ្ហាពិបាកក្នុងការស្វែងរកពេលវេលាលេងនៅលើទីលានក្នុងក្លឹប Crystal Palace ហើយក្លឹប Arsenal វិញ អាចនឹងដាក់គាត់អោយខ្ចីជើងជាថ្មីម្តងទៀតនៅរដូវកាលក្រោយ។
ក្នុងនោះលោក Fabrizio Romano បានបញ្ជាក់ថា “វាមិនមែនជាការងារស្រួលក្នុងការលេងខ្ចីជើងនៅ Crystal Palace សម្រាប់ Albert Sambi Lokonga។ ទោះបីជាយ៉ាងណា Arsenal ជឿជាក់លើជំនាញ និងសមត្ថិភាពរបស់គាត់ ប៉ុន្តែពួកគេចង់អោយគាត់លេងអោយបានច្រើន”។
ប្រភពដដែរបន្ថែមទៀតថា “គាត់ត្រូវការលេង។ វាពិតប្រាកដណាស់ថាពួកគេនឹងធ្វើការពិភាក្សាអំពីការខ្ចីជើងមួយរដូវកាលទៀត ប៉ុន្តែនេះជាអ្វីដែលពួកគេត្រូវការបញ្ជាក់ជាមួយនកីឡាករ និងភ្នាក់ងាររបស់គេនៅខែមិថុនា ដែលវាមិនមែនជាពេលនេះទេ”៕