Arteta និយាយ​បែប​នេះ​…! ក្រោយ​ប្រកួតរ​ចាញ់ Man City (មានវីដេអូ)

0

អ្នកចាត់ការ​ក្រុម Arsenal លោក Mikel Arteta បាន​និយាយ​ថា ក្រុម​របស់​លោក​មិន​មាន​អារម្មណ៍​ក្នុង​ការ​ប្រកួត​នោះ​ទេ ខណៈ​ដែល​ពួក​គេ​បាន​ចាញ់​ក្រុម Manchester City ក្នុង​លទ្ធផល 4-1 កាលពី​ម្សិលមិញ​។

ពេល​នេះ​ក្រុម​កាំភ្លើង​ធំ​មាន​ពិន្ទុ​លើស​ត្រឹមតែ​ពី​ពិន្ទុ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ចាញ់​ក្រុម Manchester City ។

លោក Arteta បាន​ប្រាប់ BBC Sport ថា «​យើង​ទទួលស្គាល់​ថា​ក្រុម​របស់​គេ​ល្អ​ជាង​។ កីឡាករ​មិន​មាន​អារម្មណ៍​ក្នុង​ការ​ប្រកួត​នេះ​ទេ​។ យើង​ត្រូវ​សង្កេត​មើល​ពី​ប្រព័ន្ធ​លេង​របស់​ក្រុម​។ នៅ​ពេល​ដែល​ក្រុម​យើង​លេង​នៅ​ក្នុង​កម្រិត​នេះ វា​ពិតជា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើ​អោយ​អ្វី​គ្រប់យ៉ាង​មាន​ភាពល្អ​ប្រសើ​ឡើង​វិញ​។ យើង​បាន​ឡើងឈរ​លើ​កំ​ពូ​ង​តារាង យ៉ាង​លំបាក​។ យើង​មិន​បោះ​វា​ចោល​ទេ ទោះបី​យើង​ចាញ់​មួយ​ប្រកួត​នេះ​ក៏​ដោយ​។ យើង​នឹង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​»៕