ក្លឹបមួយនេះ ហ៊ានផ្តល់កុងត្រាអោយ Modirc ដល់ទៅ ២ឆ្នាំ ជាមួយនឹងប្រាក់ពលកម្ម ៥០លានអឺរ៉ូ

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹបនៅអារ៉ាប៊ីសាអូឌីត បានផ្តល់នៅសំណើរដល់ខ្សែបម្រើក្លឹប Real Madrid គឺកីឡាករ Luka Modric នៅកុងត្រារយៈពេល ២ឆ្នាំ ជាមួយនឹងប្រាក់ឈ្នួល ៥០លានអឺរ៉ូ។

ដោយឡែក Modirc នៅតែបង្ហាញអំពីការចង់បន្តលេងនៅ Real Madrid។ ហើយបើតាមប្រភពខ្លះបានអោយដឹងថាក្លឹបចង់រក្សាទុកកីឡាករវ័យ ៣៧ឆ្នាំរូបនេះ ដោយអាចនឹងផ្តល់កុងត្រារយៈពេល ១ឆ្នាំទៀតអោយគាត់៕