Chelsea បាន​សម្លឹង​ឃើញ​កីឡាករ​វ័យក្មេង​របស់ Benfica

0

Chelsea កំពុង​តែ​ខិត​ជិត​ក្នុង​ការ​ចុះហត្ថលេខា​លើ​យុវជន​ឆ្នើម Diego Moreira របស់ Benfica ដែល​នឹង​ក្លាយជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន​នៅ​រដូវ​កាល​ក្រោយ​។

កីឡាករ Diego Moreira របស់ Benfica មាន​វ័យ 18 ឆ្នាំ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹ​ប Chelsea ហើយនឹង​ចូលរួម​ជាមួយ​ក្លឹ​ប​តោ​ខៀវ​នៅ​រដូវ​កាល​ក្រោយ ។

កិច្ចសន្យា​របស់​ខ្សែបម្រើ​ស្លាប​ជាមួយ​ក្លឹ​ប​ព័រ​ទុ​យ​ហ្គា​ល់ ផុតកំណត់​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​បច្ចុប្បន្ន ហើយ​គាត់​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកប​អាជីព​នៅ​ក្របខ័ណ្ឌ Premier League ។

Moreira បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដំបូង​ក្នុង​អាជីព​របស់​គាត់​នៅ Benfica បន្ទាប់​ពី​បញ្ចប់​ការ​ហ្វឹកហាត់​ជា​យុវជន​ថ្នាល​របស់​ក្លឹ​ប បច្ចុប្បន្ន​លេង​ឱ្យ Benfica B ហើយ​បាន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត Liga Sabseg ចំនួន 19 ប្រកួត​ក្នុង​រដូវ​កាល​នេះ ដែល​គាត់​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​ពីរ​គ្រាប់ និង​បញ្ជូន​បញ្ជូន​បាល់​អោយ​មិត្ត​រួម​ក្រុម​ចំនួន​ពីរ​លើក​៕