តារាសញ្ជាតិសេណេហ្គាល់ Sadio Mane គឺជាអតីតកីឡាករម្នាក់របស់ក្រុមហង្សក្រហម។ កីឡាករជម្រើសជាតិសេណេហ្គាល់រូបនេះ អាចនឹងស្វែងរកក្លឹបថ្មីនៅរដូវក្តៅនេះ បន្ទាប់ពីមានការប៉ះទង្គិចជាមួយមិត្តរួមក្រុម Leroy Sane។
ជាការពិតណាស់ របាយការណ៍នៅក្នុងប្រទេសអាឡឺម៉ង់ បានបង្ហាញថា ម្ចាស់ជើងឯក Bundesliga ត្រៀមខ្លួនរួចជាស្រេច ដើម្បីកាត់បន្ថយប្រាក់ខែកីឡាករវ័យ 31 ឆ្នាំបន្ទាប់ពីពួកគេបានចំណាយប្រាក់ 35 លានផោន (43 លានដុល្លារ) ដើម្បីនាំយកគាត់ពី Liverpool ៕