ភ្នំពេញ៖ កាលពីម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើកូនស្រីបង្កើតដែលមានអាយុ ៤ឆ្នាំ នៅចំនុចគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យមានឈ្នោះ យូ កុសល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។
គួរបញ្ជក់ថាកាលពីយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ខណៈពេលដែលម្តាយជនរងគ្រោះ ចេញទៅធ្វើការបាត់ ជនសង្ស័យជាឪពុកបានធ្វើសកម្មភាពយកទូរស័ព្ទដៃ០១គ្រឿងទៅក្មេងស្រីរងគ្រោះដេកមើលវីដេអូតុក្កតា ហើយជនសង្ស័យបានធ្វើសកម្មភាពសម្រាតខោខ្លីក្មេងស្រីរងគ្រោះចេញ រួចធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះធ្វើឱ្យក្មេងស្រីរងគ្រោះមានការឈឺចាប់ក៏ស្រែកយំ។
ក្រោយធ្វើការសាកសួរ ទើបជនសង្ស័យបានសារភាពថាបានធ្វើសកម្មភាពបែបនេះមែនទៅលើកូនស្រីរបស់ខ្លួនឯង៕