ក្លឹ​ប​បាល់ទាត់​ដែល​មាន​ជាងគេ​បំផុត​ទាំង 10 នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2023

0

ក្លឹ​ប​បាល់ទាត់​នៅ​ទូ​ទាំង​ពិភពលោក​បាន​ប្រកួតប្រជែង​គ្នា​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ដណ្តើម​តំណែង​ជា​ក្លឹ​ប​បាល់ទាត់​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​ពិភពលោក​។

Real Madrid និង Barcelona FC គឺជា​បេក្ខភាព​កំពូល​ទាំង​ពីរ​សម្រាប់​តំណែង​ជា​ក្លឹ​ប​បាល់ទាត់​ដែល​មាន​ជាងគេ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2023​។

ក្លឹ​ប​បាល់ទាត់​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​អាច​ទាក់ទាញ​កីឡាករ​ល្បី​ៗ​មក​ចូលរួម ហើយ​ក្លឹ​ប​ដែល​មាន​កំពូល​កីឡាករ​ដែល​មាន​សមត្ថភាព​នឹង​ទាក់​យកចិត្ត​អ្នកគាំទ្រ​ទូ​ទាំង​ពិភពលោក និង​មាន​អ្នក​តាមដាន​រាប់​លាន​នាក់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។

ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត Covid-19 ក្រុមបាល់ទាត់​ជា​ច្រើន​បាន​បាត់បង់​ប្រាក់​មួយ​ចំនួន​ធំ​។ បន្ទាប់​ពី​ការ​រឹត​បន្តឹង​ត្រូវ​បាន​ដក​ចេញ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្តារ​ហិរញ្ញវត្ថុ​ឡើង​វិញ​ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​សកល​មួយ​នេះ​។

សូម​ក្រឡេក​មើល​ក្លឹ​ប​បាល់ទាត់​ដែល​មាន​ជាងគេ​បំផុត​ទាំង 10 នៅ​លើ​ពិភពលោក​ក្នុង​ឆ្នាំ 2023 ដែល​បាន​ដកស្រង់​ពី​ទស្សនាវដ្តី Forbes មាន​ដូច​ខាងក្រោម​៖

10 Tottenham Hotspur មាន​ប្រាក់​ចំនួន ២.៣៥ ពាន់​លាន​ដុល្លារ

9 Juventus មាន​ប្រាក់​ចំនួន ២.៤៥ ពាន់​លាន​ដុល្លារ

8 Chelsea មាន​ប្រាក់​ចំនួន ៣.១ ពាន់​លាន​ដុល្លារ

7 Paris Saint-Germain មាន​ប្រាក់​ចំនួន ៣.២ ពាន់​លាន​ដុល្លារ

6 Manchester City មាន​ប្រាក់​ចំនួន ៤.២៥ ពាន់​លាន​ដុល្លារ

5 Bayern Munich មាន​ប្រាក់​ចំនួន ៤.២៧៥ ពាន់​លាន​ដុល្លារ

4 Liverpool មាន​ប្រាក់​ចំនួន ៤.៤៥ ពាន់​លាន​ដុល្លារ

3 Manchester United មាន​ប្រាក់​ចំនួន ៤.៦ ពាន់​លាន​ដុល្លារ

2 Barcelona មាន​ប្រាក់​ចំនួន 5 ពាន់​លាន​ដុល្លារ

1 Real Madrid មាន​ប្រាក់​ចំនួន 5.1​ពាន់​លាន​ដុល្លារ​៕