ក្រោយសមត្ថកិច្ចធ្វើការប្រកាសរកម្ចាស់ម៉ូតូ!! ពេលនេះម្ចាស់ម៉ូតូទាំង ៣គ្រឿងបានមកទទួលយកទៅវិញហើយ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤:០០​នាទី​រសៀល ដោយ​មានការ​អនុញ្ញាត​ពី​លោក​វរសេនីយ៍ឯក ស៊ឹ​ម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌទួលគោក កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បាន​ធ្វើការ​ប្រគល់​ម៉ូតូ​ចំនួន​០៣​គ្រឿង ពាក់ព័ន្ធ​ករណី​លួច ដែល​រក​ឃើញ​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៣ ជូន​ជន​រង​គ្រោះ​ចំនួន​០៣​នាក់​វិញ​។ ជន​រង​គ្រោះ​ដែល​ទទួល​បាន​ម៉ូតូ​៖

១- ឈ្មោះ​នាង ស្រី​ណា​ង ភេទ​ស្រី អាយុ​២០ ជនជាតិ​ខ្មែរ ដែល​បាន​បាត់​ម៉ូតូ​ម៉ាក​Honda Dream c125 ពណ៌​ខ្មៅ មិន​ទាន់​ដាក់​ផ្លា​ក​លេខ នៅ​ចំណុច​ផ្ទះ​លេខ​១៦៣ ផ្លូវ​២៣០ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៣​។

២- ឈ្មោះ​រ៉​ង សា​រាជ ភេទ​ប្រុស អាយុ​១៨ ជនជាតិ​ខ្មែរ ដែល​បាន​បាត់​ម៉ូតូ​ម៉ាក​Honda dream c125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1JC-2574 នៅ​ចំណុច​ផ្លូវ​លេខ​២១៧ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៣​។

៣-​ឈ្មោះ ឃាង ស័​ក្ត​ណា ភេទ​ស្រី អាយុ​១៩ ជនជាតិ​ខ្មែរ ដែល​បាន​បាត់​ម៉ូតូ​ម៉ាក​Honda Click ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JE-7858 នៅ​ចំណុច​ផ្លូវ​ម៉ុង​ឬ​ទ្ធី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២៣​។

បច្ចុប្បន្ន​ម៉ូតូ​ចំនួន​០៣​គ្រឿង សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​ទាំង​៣​នាក់ ដើម្បី​យក​ទៅ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​វិញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ