David de Gea និង Harry Maguire អាចនឹងចាកចេញក្នុងរដូវក្ដៅនេះ បន្ទាប់ពីបាត់បង់ឱកាសក្នុងការប្រជែងដណ្ដើមពាន Europa League។ ពួកគាត់បានបង្ហាញការសោកស្ដាយសម្រាប់ការបរាជ័យ ដោយកីឡាករទាំងពីររូបនេះមានការធ្វេសប្រហែស នឹងបង្កើតកំហុស ហើយក្លាយជាឱកាសងាយស្រួលសម្រាប់ Sevilla ក្នុងការយកជ័យជម្នះ ។
ជាការពិតនេះគឺជាកំហុសរបស់ក្រុមទាំងមូល ប៉ុន្តែអ្នកគាំទ្របានទម្លាក់កំហុសនេះទៅលើអ្នកចាំទី និងប្រធានក្រុម ការបរាជ័យកើតឡើងដោយសារតែមានចន្លោះខ្វះខាតជាច្រើន។ ចំពោះ Maguire គាត់បានមកជួយក្រុមទាំងមិនទាន់ជាសះស្បើយពេញលេញពីរបួស ។ ចំណែក David de Gea គឺជាកីឡាករ អ្នកចាំទីម្នាក់ដែលលេងបានយូរបំផុតរបស់ Man Utd និងបំបែកកំណត់ត្រា Clean Sheet ច្រើនជាងគេសម្រាប់ក្រុមបិសាចក្រហម។
គួររំលឹកផងដែរទាំង David de Gea និង Harry Maguire បានគិតថានេះវាគឺជារឿងដែរអាម៉ាស ដែលបានបាតបង់ពានដ៏សំខាន់សម្រាប់រក្រុមក្នុងដូវកាលនេះ ហើយមួយរយៈក្រោយនេះ អ្នកទាំងពីទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ Manchester United ៕