ឃាត់ខ្លួនជនជាតិថៃ ក្រោយធ្វើសកម្មភាពចូលលួចទូរស័ព្ទចំនួន ១២គ្រឿង

0

បន្ទាយ​មាន​ជ័យ​៖ កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ លើ​ករណី​លួច​ទូរ​សព្ទ នៅ​ចំណុច​កាស៊ីណូ GRAND LION ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​០៥ និង​០០​នាទី ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៣​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ផុង​សា​កន សាប់​ចាក់​ឡឺ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ថៃ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ ដោយ​យោង​តាម​ដើមបណ្ដឹង​ឈ្មោះ THONG DONHUB SATIT ហៅ​ឡិ​ក ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បន្ត​ថា កាលពី​វេលា​ខាង​លេ​ី មាន​ជនសង្ស័យ​ជា​ជនជាតិ​ថៃ​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​ចូល​លួច​ទូរ​សព្ទ​នៅ​ក្នុង​បន្ទប់​ការិយាល័យ​របស់​ជន​រង​គ្រោះ​អស់​ចំនួន ១២​គ្រឿង​នៅ​ចំណុច​កាស៊ីណូ GRAND LION ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​រួច កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ប្រតិបត្ដិការ និង​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ហើយ​នាំ​មក​កាន់​មូលដ្ឋាន​ដើម្បី​ធ្វើការ​សួរនាំ និង​ចំណាត់ការ​តាម​នីតិវិធី ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ឃាត់ខ្លួន និង​សួរ​ច​ម្លេ​ី​យ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន​ពិតជា​បាន​ធ្វេ​ី​សកម្មភាព លួច​ទូរ​សព្ទ​ជន​រង​គ្រោះ​ពិតប្រាកដ​មែន​។ ផ្អែក​តាម​ច​ម្លេ​ី​យ​សារភាព កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មេ​ី​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២១ ខែមេសា ឆ្នាំ​២០២៣​នេះ អនុវត្ត​តាម​នីតិវិធី​៕​

ប្រភព៖ មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ