ប្រធាន​ក្លឹ​ប Napoli ធ្វើ​បែប​នេះ​…! ដើម្បី​ធានា​បានការ​បន្ត​កុងត្រា​លើ​កីឡាករ Victor Osimhen

0

យោង​តាម​សារព័ត៌មាន Gazzetta dello Sport បាន​ឲ្យ​ដឹង​ថា Manchester United មាន​ក្ដី​សង្ឃឹម​យ៉ាង​មុតមាំ ដើម្បី​ចុះហត្ថលេខា​យក​ខ្សែប្រយុទ្ធ Victor Osimhen របស់​ក្លឹ​ប Napoli ។

ក្រុម​បិសាច​ក្រហម​នា​ពេល​បច្ចុប្បន្ន​នេះ មាន​កីឡាករ Anthony Martial និង Wout Weghorst ជា​ជម្រើស​ខ្សែប្រយុទ្ធ​របស់​ក្រុម កីឡាករ​ទាំង​ពីរ​រូប​នេះ​រកបាន​ត្រឹមតែ 9 គ្រាប់​តែ​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ​។

លោក Erik ten Hag កំពុង​សង្កេត​មើល​កីឡាករ​ដែល​មាន​សមត្ថភាព​អាច​បំពេញ​នៅ​ក្នុង​តំបន់​ប្រយុទ្ធ ហើយ​បើ​យោង​ទៅ​តាម Gazzetta dello Sport បាន​បញ្ជាក់​អោយ​ដឹង​ថា Man United នឹង​ស្វែងរក​គ្រប់​វិធី​ដើម្បី​ទាក់ទាញ Osimhen ពី Napoli ។

ក្រៅពី Man Utd ក៏​មាន​ក្លឹ​ប Chelsea និង Paris Saint-Germain សុទ្ធតែ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ចាប់អារម្មណ៍​លើ​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ ប៉ុន្តែ​របាយការណ៍​ចុង​ក្រោយ​បង្ហាញ​ថា​ប្រធាន​ក្លឹ​បលោក Aurelio De Laurentiis កំពុង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​រក្សា​គាត់​ឲ្យ​បន្ត​ជាមួយ Napoli ហើយ​បាន​តម្លើង​តម្លៃ​ខ្លួន​កីឡាករ​រូប​នេះ​រហូត​ដល់ ១៥០​លាន​អឺ​រ៉ូ​៕